រថយន្តស្ទេសិនវ៉ាហ្គុនថាមពលថ្មី Stelato S9T ដែលបង្កើតរួមគ្នារវាង Huawei និង BAIC បានចាប់ផ្តើមលក់ជាមុននៅប្រទេសចិន ជាមួយតម្លៃចាប់ពី 328,000 យួន (45,670 ដុល្លារ)។ ក្រោយពេលបើកពិធីដាក់ឱ្យកក់ មិនទាន់បានមួយម៉ោង ទើបមានការកក់បានដល់ 10,000 គ្រឿង។ រថយន្តប្រវែង 5.1 ម៉ែត្រនេះ មានជម្រើសម៉ាស៊ីនអគ្គិសនីសុទ្ធ (BEV)…
ថ្មីៗពី សេដ្ឋកិច្ច
ផ្លែក្រូចឆ្មា និងក្រូចថ្លុងរបស់វៀតណាម អាចនឹងត្រូវនាំចេញទៅប្រទេសនូវែលហ្សេឡង់ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការប្តេជ្ញាចិត្តមួយ កាលពីថ្ងៃពុធសប្តាហ៍មុន ក្នុងកិច្ចពិភាក្សាកសិកម្មលើកដំបូងរវាងប្រទេសទាំងពីរ។
ទោះបីជាក្រុមហ៊ុន Tesla កំពុងតែទិញអាគុយលីចូមសម្រាប់ប្រើលើរថយន្តអគ្គិសនីរបស់ខ្លួន ពីក្រុមហ៊ុនចិន Gangfeng Lithium ក៏ដោយ ក៏ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៥ ឆ្នាំ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាគុយលីចូមចិនមួយទៀត គឺ Yahua Industrial Group។
[ទីផ្សារបរទេស] ប្រទេសអាល្លឺម៉ង់ ចង់ទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបជាមួយនឹងការផ្តល់ជូននូវទំហំទឹកប្រាក់ប្រមាណ ១៤ ពាន់លានដុល្លារ ដើម្បីបន្ថែមនៃកង្វះខាតបន្ទះឈីបដែលប្រើប្រាស់គ្រប់យ៉ាងចាប់ពីទូរស័ព្ទ និងរថយន្តជាដើម។ សម្រាប់ប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ថាការកង្វះខាតបន្ទះឈីបជាសកល និងការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់បានបង្កដល់រង់ប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាព ប្រតិបត្តិករទូរគមនាគមន៍។ ចំពោះគណៈកម្មការអឺរ៉ុបបានដាក់ចេញនូវផែនការដើម្បីលើកទឹកចិត្តដល់ការផលិតបន្ទះឈីបនៅក្នុងសហភាពអឺរ៉ុប…
ក្រុមហ៊ុន LG Display នឹងវិនិយោគបន្ថែមទឹកប្រាក់ ៧២៥ លានដុល្លារបន្ថែមទៀត នៅក្នុងរោងចក្រផលិតរបស់ខ្លួន នៅទីក្រុងកំពង់ផែ Hai Phong ភាគខាងជើងប្រទេសវៀតណាម ដោយការវិនិយោគចុងក្រោយនេះ ធ្វើឲ្យទំហំវិនិយោគសរុប មានចំនួន ៣,២៥ ពាន់លានដុល្លារ។